នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម
ព្រឹត្តិការណ៍ និងព័ត៌មានចុងក្រោយ
វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប
តួនាទី និងភារកិច្ចរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប
-
សិក្សាស្រាវជ្រាវ អង្កេតតាមដានស្ថានភាពមច្ឆជាតិ ជីវចំរុះ និង បណ្តាធនធានជលផលទឹកសាបនិងធ្វើអត្តសញ្ញាណកម្មវារិជាតទឹកសាប ដែលមានការពាក់ព័ន្ធទៅនឹងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យជលផល
-
រៀបចំ និងអនុវត្តកម្មវិធីស្រាវជ្រាវលើប្រធានបទ ដែលពាក់ព័ន្ឋទៅនឹងអេកូឡូស៊ី ជីវសាស្ត្រ បច្ចេកទេសនិងសេដ្ឋកិច្ចសង្គមនៃជលផលទឹកសាប
-
សិក្សាស្រាវជ្រាវ ចាត់ថ្នាក់ និងរៀបចំបទដ្ឋានពាក់ព័ន្ធ ដើម្បីកំណត់ប្រសិទ្ឋភាព ផលប្រយោជន៍ទំនាក់ទំនងនិងផលប៉ះពាល់ រវាងព្រៃលិចទឹកជាមួយប្រព័ន្ធអេកូទ្បូស៊ី
-
សិក្សាស្រាវជ្រាវ និងកំណត់ប្រសិទ្ឋភាពនៃឧបករណ៍នេសាទទឹកសាប
-
សិក្សាស្រាវជ្រាវ អំពីការជះឥទ្ឋិពល នៃរាល់សកម្មភាពគ្រប់គ្រងទឹក លើធនធានវារីជាតិ
-
សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្របច្ចេកទេសជលផល តាមរយៈការធ្វើអាជីវកម្មនេសាទ
-
សិក្សាស្រាវជ្រាវ វិភាគ ការពារ ព្យាបាល និងតាមដានសុខភាពវារិជាតប្រព័ន្ធអេកូទ្បូស៊ីជលផល
-
សិក្សាស្រាវជ្រាវ ជ្រើសរើស និងថែបំប៉នត្រីមេពូជ សំរាប់បំរើការងារបង្កាត់ភ្ញាស់ និងផលិតកូនត្រី
-
សិក្សាស្រាវជ្រាវ ការផលិតពូជ បង្កាត់ពូជ និងសេនេទិច
-
សិក្សាស្រាវជ្រាវ ការប្រើប្រាស់ថ្នាំ និងអ័រម៉ូន សម្រាប់បំរើការងារបង្កាត់ភ្ញាស់ត្រី
-
សិក្សាស្រាវជ្រាវ ការថែបំប៉នកូនត្រីម្សៅ-កូនត្រីពូជ
-
សិក្សាស្រាវជ្រាវ ការធ្វើវារីវប្បកម្ម ដែលមានតម្លៃសេដ្ឋកិច្ច នៅក្នុងស្រះ បែ និងស្រែ
-
សិក្សាស្រាវជ្រាវ ការចិញ្ចឹមត្រីស៊ីសាច់ ដែលមានឥទ្ធិពលប៉ះពាល់ដល់ធនធានធម្មជាតិ
-
សិក្សាស្រាវជ្រាវ ការផលិតចំណីធម្មជាតិ និងចំណីសិប្បនិមិ្មត ដើម្បីបំរើឲ្យការងារវារីវប្បកម្ម
-
សិក្សាស្រាវជ្រាវ វិភាគគុណភាពទឹក ចំណី ជំងឺត្រី និងព្យាបាលជំងឺត្រី
-
បណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសវិទ្យាសាស្ត្រផលិតកូនត្រីពូជ និងត្រីសាច់
-
បង្កើតមូលដ្ឋានទិន្នន័យព័ត៌មាន ចងក្រង និងផ្សព្វផ្សាយព័ត៌មានបច្ចេកទេសវិទ្យាសាស្រ្តនិងឯកសារបច្ចេកទេសផ្នែកជលផល និងវារីវប្បកម្ម ទឹកសាប
-
អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។
រចនាសម្ព័ន្ឋនាយកដ្ឋាន
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប មានការិយាល័យចំនួន ៤ និងមន្ទីរពិសោធន៍ ១ ដូចខាងក្រោម ៖
-
ការិយាល័យរដ្ឋបាល
-
ការិយាល័យជីវសាស្ដ្រ
-
ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល
-
ការិយាល័យសេដ្ឋកិច្ចសង្គម
-
មន្ទីរពិសោធន៍ មានថ្នាក់ស្មើការិយាល័យថ្នាក់កណ្ដាល
ការិយាល័យនីមួយៗ និងមន្ទីរពិសោធន៍ ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយ
ចំនួនជាជំនួយការតាមការចាំបាច់។ តួនាទីភារកិច្ចការិយាល័យនីមួយៗនិងមន្ទីរពិសោធន៍មានដូចខាងក្រោម៖
៩.១.ការិយាល័យរដ្ឋបាល
-
គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិក និងពិធីការ
-
រៀបចំផែនការសកម្មភាពទូទៅប្រចាំត្រីមាស ឆមាស និងឆ្នាំសម្រាប់វិទ្យាស្ថាន
-
សម្របសម្រួលការងារទំនាក់ទំនងផ្ទៃក្នុងជាមួយរដ្ឋបាលជលផល បណ្ដាស្ថាប័ន និងអង្គការពាក់ព័ន្ឋ
-
គ្រប់គ្រងការងារគណនេយ្យ និងការផ្គត់ផ្គង់របស់វិទ្យាស្ថាន
-
គ្រប់គ្រង និងថែរក្សារាល់ចលនទ្រព្យ និងអចលនទ្រព្យរបស់វិទ្យាស្ថាន
-
សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់ វិទ្យាស្ថាន
-
អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។
៩.២.ការិយាល័យជីវសាស្រ្ត
-
សិក្សាស្រាវជ្រាវលក្ខណៈជីវសាស្ដ្រ និងអេកូឡូស៊ីនៃធនធានជលផល
-
សិក្សាស្រាវជ្រាវការជះឥទ្ធិពល និងផលប៉ះពាល់នៃការគ្រប់គ្រងប្រើប្រាស់ទឹកលើប្រព័ន្ធអេកូឡូស៊ីជលផល
-
សិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងវារីវប្បកម្ម ព្រៃលិចទឹក ឬ ការអភិរក្សជាមួយនឹងផលស្ដុកធម្មជាតិ
-
សិក្សាស្រាវជ្រាវការជះឥទ្ធិពលប្រភេទវារិជាតផ្សេងៗ ដល់ធនធានជលផល និងសិក្សាស្រាវជ្រាវលក្ខណៈរូប គីមី និងជលសាស្ដ្រនៃដែននេសាទ ទឹកសាប
-
សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ
-
អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។
៩.៣.ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល
-
សិក្សាស្រាវជ្រាវឧបករណ៍នេសាទ និងបច្ចេកវិទ្យានេសាទទឹកសាប
-
សិក្សាស្រាវជ្រាវ និងវាយតម្លៃផលនេសាទ និងផលស្ដុកធនធានជលផលទឹកសាប
-
សិក្សាស្រាវជ្រាវផលនេសាទ និងកំណត់ផលិតភាពនៃឧបករណ៍នេសាទទឹកសាប
-
សិក្សាស្រាវជ្រាវបច្ចេកទេសសាងសង់នាវានេសាទ និងទីតាំងផែនេសាទ
-
សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍធនធានជលផល
-
សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ
-
អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។
៩.៤.ការិយាល័យសេដ្ឋកិច្ចសង្គម
-
សិក្សាស្រាវជ្រាវចរិតលក្ខណៈនៃអ្នកប្រើប្រាស់ធនធានជលផល ការជះឥទ្ធិពលរវាងការនេសាទនិងសង្គម
-
សិក្សាស្រាវជ្រាវការប្រើប្រាស់ និងតុល្យភាពនៃផល ផលិតផលជលផល
-
សិក្សាស្រាវជ្រាវការប៉ាន់ប្រមាណ និងការវាយតម្លៃសេដ្ឋកិច្ចលើធនធានជលផល
-
សិក្សាស្រាវជ្រាវទីផ្សារ និងតម្លៃផល ផលិតផលជលផល
-
សិក្សាស្រាវជ្រាវ វិភាគលើការប្រកបរបរចិញ្ចឹមជិវិត និងប្រព័ន្ធអភិបាលកិច្ចនេសាទ
-
សិក្សាស្រាវជ្រាវពីផលប៉ះពាល់នៃការគ្រប់គ្រង និងប្រើប្រាស់ទឹកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ របស់អ្នកនេសាទ
-
សិក្សាស្រាវជ្រាវការធ្វើវារីវប្បកម្មដែលមានតម្លៃសេដ្ឋកិច្ច
-
សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ
-
អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។
៩.៥.មន្ទីរពិសោធន៍
-
ស្រាវជ្រាវ វិភាគ ការពារ និងវិធីព្យាបាលជំងឺវារិជាត
-
ស្រាវជ្រាវ វិភាគគីមីសាស្ដ្រនៃធនធានជលផល
-
ស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណវារិជាត
-
ស្រាវជ្រាវ វិភាគគុណភាពទឹក និងតាមដានសុខភាពប្រព័ន្ធអេកូឡូស៊ីជលផល
-
សិក្សាស្រាវជ្រាវកាកសំណល់សារធាតុលោហៈ ជាតិពុល ជំងឺ និងសេនេទិច
-
សិក្សាស្រាវជ្រាវ និងវិភាគលើផលិតភាពចំណីធម្មជាតិ និងចំណីសិប្បនិម្មិតដើម្បីបម្រើឱ្យការងាររីវប្បកម្ម
-
សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងារ របស់មន្ទីរពិសោធន៍
-
អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។
មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប
មន្ត្រីនៅក្នុងីវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាបមានចំនួនសរុប
២៤ (ស្រី ០៨ ប្រុស ១៦)ចំនួននេះត្រូវបានបែងចែក ជាកំរិតជំនាញ ដូចខាងក្រោមនេះ៖
|
បណ្ឌិត
|
:
|
0២ នាក់
|
|
បរិញ្ញាប័ត្រជាន់ខ្ពស់
|
:
|
១៥ នាក់
|
|
បរិញ្ញាប័ត្រ
|
:
|
១៣ នាក់
|
|
បរិញ្ញាប័ត្ររង
|
:
|
០១ នាក់
|
|
បឋម
|
:
|
០១ នាក់
|
|
បណ្តុះបណ្តាល
|
:
|
០០ នាក់
|
ទំនាក់ទំនង
លោកបណ្ឌិត សូ ណាម ប្រធានវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍ជលផលទឹកសាប
|
ទូរស័ព្ទៈ (៨៥៥) ០១២ ២១៨ ០៣១
|
|